លោកជំទាវ យស ថានារី បានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសណ្តាន់

  (កំពង់ធំ)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ យស ថានារី តំណាងប្រធានក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ខាងមុខនេះ។ ថ្លែងនៅក្នុងអង្គពិធីនេះលោកជំទាវ...

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ នាំអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកប្រាសាទសំបូរ 

  (កំពង់ធំ)÷ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកប្រាសាទសំបូរ បាននាំយកថវិកាបេឡាមរណ សង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តឈ្មោះ ទក់ ទន់ ឋានន្តរសក្ដិព្រិន្ទបាលឯក អាយុ៧៧ឆ្នាំ...

ពិធីបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីពន្ធនាគារខេត្តកំពង់ធំចំនួន០៧រូប ស្រី០១រូប 

  (កំពង់ធំ)÷ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ អង្គភាពពន្ធនាគារខេត្តកំពង់ធំ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីពន្ធនាគារខេត្តកំពង់ធំចំនួន០៧រូប ស្រី ០១រូប ក្រោមអធិបតីភាព ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ តោ ពន្លក អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីពន្ធនាគារខេត្តកំពង់ធំ។ ពិធីបំពាក់ឋានន្តរសក្តិជូនមន្ត្រីចំនួន០៧រូប ស្រី០១រូប ថ្នាក់វរអគ្គានុរក្សថ្នាក់លេខ២ចំនួន០៣រូប ថ្នាក់វរអគ្គានុរក្សថ្នាក់លេខ៣ចំនួន០៣រូប និងថ្នាក់អគ្គានុរក្សថ្នាក់លេខ៣ចំនួន០១រូបស្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីចំនួន៤២រូប...

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឈូសឆាយដីហាមឃាត់ ក្នុងស្រុកបរិបូរណ៍

  ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះស្រុកបរិបូរណ៌ឃាត់ខ្លួនជនសង្ស័យម្នាក់ និងត្រាក់ទ័រ១គ្រឿង ពាក់ព័ន្ធករណីឈូសឆាយដីតំបន់២ ជាដីហាមឃាត់។ ការឃាត់ខ្លួននេះនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចព្រែកស្ពាន ស្ថិតក្នុងភូមិសាស្ត្រភូមិកោះតាម៉ូវ ឃុំស្រុកកំពង់ព្រះគរគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង តាមបទបញ្ជានិងការណែនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះដឹកនាំដោយ លោក ជា ផល្លីន អភិបាលរងស្រុកបរិបូណ៌ សហការជាមួយកម្លាំងកាយាល័យកសិកម្មស្រុក/សង្កាត់ជលផលបរិបូរណ៍/នគរបាលស្រុក/មេភូមិព្រែកស្ពាន/ និងសហគមន៍នេសាទកំពង់ព្រះគរគី។ ជាលទ្ធផលឃាត់បានត្រាក់ទ័រ១គ្រឿងម៉ាកគូបូតា៦០,៤០...

ភ្លើងឆេះព្រៃលិចទឹកចំនួន៣កន្លែង អស់ទំហំ៣៦ ហិចតា នៅស្រុកជលគិរី

  ខេត្តកំពង់ឆ្នាំង៖ ភ្លើងឆេះព្រៃតំបន់ហាមឃាត់ចំនួន៣កន្លែង នៅក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បំផ្លាញព្រៃលិចទឹក និងព្រៃត្រែងអស់ទំហំ៣៦ហិចតា នេះបើយោងតាមរបាយការណ៍របស់ក្រុមការងារចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីដែលបានចុះត្រួតពិនិត្យនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ ជាលទ្ធផលពិនិត្យឃើញនៅចំណុចទី១/ព្រែកក្បាលក្របីត្រើយខាងកើតត្រូវភ្លើងឆេះព្រៃអស់ប្រមាណ១៥ហិកតា /ចំណុចទី២ព្រែកតូចខាងកើតត្រូវភ្លើងឆេះព្រៃអស់ប្រមាណ១៧ហិកតា /និងចំណុចទី៣ព្រែកតូចខាងលិចត្រូវភ្លើងឆេះព្រៃអស់ប្រមាណ៤ហិកតា។ សរុបទាំង៣កន្លែងនេះភ្លើងឆេះព្រៃលិចទឹកនិងព្រៃត្រែងក្នុងតំបន់៣អស់ប្រមាណ៣៦ហិកតា។ ការចុះត្រួតពិនិត្យភ្លើងឆេះព្រៃខាងលើនេះដឹកនាំដោយលោក ម៉េង ហួតអភិបាលរងស្រុក នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី និងមន្ត្រីជំនាញជលផល កងកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរឃុំពាមឆ្កោក សហគមន៍នេសាទនៅក្នុងមូលដ្ឋាន។ អាជ្ញាធរខេត្ត/ស្រុក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ចូលរួមជួយថែរក្សាការពារព្រៃលិចទឹកកុំឲ្យមានករណីភ្លើងឆេះ ក្នុងនោះកុំចោលភ្លើងបារីក្នុងព្រៃ...

លោក សាយ គឹមឡម បានបញ្ជាដាច់ខាតដល់កងកម្លាំងទាំងបី ត្រូវថែរក្សាការពារធនធានធម្មជាតិឱ្យខានតែបាន

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះយុទ្ធនាការ ការធនធានធម្មជាតិព្រៃលិចទឹកនៅតំបន់បី នៅទីបញ្ជាការស្រាល (ពាក់ថែប) ក្នុងភូមិសាស្ត្រឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងនៅក្នុងឱកាសនោះលោក សាយ គឹមឡម បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងសរុបដែលបានបំពេញបេសកកម្មនៅទីនេះត្រូវបំពេញតួនាទី/ភារកិច្ច ការពារធនធានធម្មជាតិព្រៃលិចទឹក និងមច្ឆជាតិនៅតំបនបីឱ្យបានជាដាច់ខាត ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា និងជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ក៏ដូចជាការចូលរួមថែរក្សា លើកកម្ពស់បរិស្ថាន...

ឯកឧត្តម ងួន រតនៈ និងក្រុមការងារថ្នាក់ខេត្ត/ស្រុក បានចុះពិនិត្យទីតាំងភូមិសាស្ត្រទំនប់ទឹក៦មករា ក្នុងស្រុកបារាយណ៍ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងគ្រួសារបានគ្រប់គ្រាន់

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត មន្ទីរមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុក លោកមេឃុំ និងក្រុមការងារទឹកស្អាត បានចុះពិនិត្យមើលទីតាំងភូមិសាស្ត្រទំនប់ទឹក៦មករា ក្នុងស្រុកបារាយណ៍ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងគ្រួសារបានគ្រប់គ្រាន់ព្រោះរដូវនេះជារដូវក្តៅ ធ្វើឱ្យទឹកតាមត្រពាំង បឹងបួរ និងស្រះមានការរីងស្ងួតគ្រប់ទីកន្លែង ដែលមានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានបញ្ជាក់ថាការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយ...

ធ្លាយរឿងមិនប្រក្រតី របស់សមាជិកសហគមន៍ម្នាក់ ដើរកាងនិងយកលុយ ពីបទល្មើសនេសាទ ករណីលក់បឹងមេទឹក ១១កន្លែង នៅស្រុកកំពង់ត្រឡាច

  ខេត្តកំពង់ឆ្នាំង ៖ នេះជារឿងដែលមិនស្មានទាល់សោះ ដែលបុរសម្នាក់ ជាសមាជិក សហគមន៍នេសាទ អាចដើរធ្វើព្យុះ ធ្វើភ្លៀង លើប្រជាពលរដ្ឋ ដែលមានមុខរបរនេសាទ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដើរកាងនិងដើរយកលុយ ក្នុងករណីលក់បឹងមេទឹក ចំនួន១១កន្លែង ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួក។ បុរសម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះ ជួន ផង់ នៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ជាអតីត ប្រធានសហគមន៍នេសាទ...

ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍៥ចំណុច ក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត

  (កំពង់ធំ)÷ ឯកឧត្តម ប្រាក់ សំអឿង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម តេ យក់ស៊ូ តំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន តេនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន...

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់បញ្ជូនទៅតុលាការ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

  ខេត្តកំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ករណីនេះដែរប្រព្រឹត្តនៅម៉ោងប្រមាណ១១និង១០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខការ៉ាស់សាំងឈ្មោះ អៀ ហួត ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រមាណ ០៧នាក់។ ប្រភពសមត្ថកិច្ចបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម ឯក...